|
|
ខ្សែការពារ Miguel Gutierrez របស់ក្លឹបអធិរាជស Real Madrid បានសម្រេចការផ្ទេរទៅចូលរួមក្លិប Girona ជាអចិន្ដ្រៃយ៍។ ខ្សែការពារស្លាបដ៏លេចធ្លោរូបនេះ បានចូលរួមជាមួយ Real Madrid នៅដំណាច់រដូវកាល ២០២១-២២ ប៉ុន្ដែមានឱកាសបង្ហាញខ្លួននៅ La Liga តែ៣លើកប៉ុណ្ណោះ ក្នុងរដូវកាលមុន។ ខ្សែការពារអេស្ប៉ាញ បានព្រមព្រៀងកុងត្រាជាមួយ Girona រហូតដល់ឆ្នាំ២០២៧ ក្នុងតម្លៃដែលត្រូវបានរាយការណ៍ថាប្រមាណ ៥លានអឺរ៉ូ។
គួរបញ្ជាក់ថាគេជាកីឡាករទី៦ ដែលបានផ្លាស់ទៅកាន់ក្លិបកាតាឡូញ៉ា។ កីឡាករដែលលេចធ្លោបំផុតផ្ទេរចូលក្លិបនេះគឺ ខ្សែប្រយុទ្ធ Valentin Castellanos របស់ក្លិប New York City FC បន្ទាប់ពីកីឡាករអាហ្សង់ទីនរូបនេះ ឈរនៅកំពូលតារាង Top Scorer នៅ MLS ក្នុងរដូវកាល ២០២១៕
ប្រភព ៖ Marca
PREMIER LEAGUE ASTON VILLA VS NEWCASTLE ...
PREMIER LEAGUE EVERTON VS MANCHESTER CITY ...
BUNDESLIGA FC HEIDENHEIM VS BAYERN MUNICH ...
គ្រប់គ្នាសុទ្ធតែបានដឹងពីសារៈសំខាន់នៃការប្រកួតនេះ ព្រោះក្រុមដែលឈ្នះការប្រកួតនេះនឹងបន្តក្នុងការប្រកួតប្រជែងដណ្តើមពាន។ យើងនឹងខំប្រឹងឲ្យអស់ពីលទ្ធភាព និងប្រើប្រាស់កម្លាំងឲ្យអស់ដើម្បីលេងទល់វិសាខា និងធ្វើយ៉ាងណាដើម្បី 3ពិន្ទុ។...